ឯកសារត្រៀមប្រឡងថ្មីៗ

សូមចូលទៅកាន់ប្លុក http://exam2kmodern.wordpress.com/ ដើម្បីទទួលបាន ឯកសារថ្មីៗសម្រាប់ត្រៀមប្រឡងពីខ្មែរម៉ូដឺន សម្រាប់ថ្ងៃនេះ។

Advertisements

រមណីយដ្ឋាន​ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង

អ្នក​ទេសចរ​ភាគ​ច្រើន​កំពុង​ចាប់​អារម្មណ៍​ រមណីយដ្ឋាន​ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង

ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង និង​ឧទ្យាន​សុបិន​ចំការ​ព្រីង ដែល​ជា​ទី​រមណីយដ្ឋាន​បែប​ព្រះ ពុទ្ធ​សាសនា​ស្ថិត​នៅ​ក្នុង​ភូមិ​ចេ្រស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ឧប្បត្តិក​ឡើង​ក្រោម​ការ​ខិត​ខំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ របស់​ឧកញ៉ា​ទ្រី ហេង ជា​ម្ចាស់​វិនិយោគ​ទុន​លើ ផ្ទៃ​ដី​ទំហំ​ប្រមាណ​៨​ហិកតា ឲ្យ​មាន​សោភណ្ឌ​ភាព​សម្រស់​បែប​រមណីយដ្ឋាន​កែ​ឆ្នៃ​មាន​ខ្យល់​អា កាស​ត្រជាក់​បរិសុទ្ធ​អម​ ដោយ​ផ្ទៃ​ទឹក​ថ្លា​ឈ្វេង មើល​ទៅ​ដូច​មិន​មែន​ជា​ស្នា​ដៃ​របស់​មនុស្ស​យើង។

បច្ចុប្បន្ន​រមណីយដ្ឋាន​ទាំង​២​បាន​និង​កំពុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​រាប់​ ម៉ឺន​នាក់ ពិសេស​អ្នក​រស់​នៅ ក្នុង​ក្រុង​​ភ្នំពេញ ចូល​មក​កំសាន្ត​លំហែ​កាយ​នា​ពេល​ចុង​សប្ដាហ៍ និង​ថ្ងៃ​សំរាក​ផ្សេង​ៗ។

នៅ​ពេល​ទៅ​ដល់​ទី​​តាំង​ ខាង​លើ ភ្ញៀវ​ទេសចរ​ទាំង​អស់​ពិត​ជា​បាត់​អស់​នូវ​ភាព​នឿយ​ហត់ ដោយ​បាន​ឃើញ​នូវ​រមណីយដ្ឋាន​កែឆ្នៃ​បែប​ធម្មជាតិ​យ៉ាង​ប្រណីត ជាមួយ​នឹង​ខ្លោង​ទ្វារ​យ៉ាង​អស្ចារ្យ ដែល​មាន​រូប​ព្រះ​កេស​ព្រះ​ព្រហ្ម​មុខ​៤​ញញឹម​យ៉ាង​ស្រស់​ស្រាយ​ហាក់​រីករាយ ​ទទួល​ស្វាគមន៍ នៃ​ការ មក​ដល់​របស់​បណ្ដា​ភ្ញៀវ​ទេសចរ​ទាំង​ឡាយ។ ក្រោយ​ពី​ចូល​ផុត​ខ្លោង​ទ្វារ​បន្តិច​ភ្ញៀវ​ទេសចរ​ទាំងអស់ ប្រាកដ​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជាមួយ​ទិដ្ឋភាព​ដ៏​ស្រស់​បំព្រង​នៃ​ទី​ រមណីយដ្ឋាន​ បែប​ព្រះពុទ្ធ​សាសនា ទី​១ គឺ​ពុទ្ធ​មណ្ឌល​ព្រឹទ្ធាចារ្យ​ហ៊ុន នាង ដែល​សង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ​២​ហិកតា។ នៅ​ក្នុង​ប្រា សាទ​កំពូល​៣​នេះ​ផង​ដែរ គេ​ឃើញ​មាន​រូប​សំណាក​នៃ​ព្រះពុទ្ធ​អង្គ​យ៉ាង​ធំ​មួយ​ព្រះ​អង្គ​ធ្វើ​អំពី​ ថ្ម​កែវ មាន​កំពស់​៣.៨​ម៉ែត្រ និង​បណ្ដោយ​ព្រះ​ភ្នែន​២.៦​ម៉ែត្រ​សង់​អំពី​ថ្ម​កែវ ជា​ពិសេស​នៅ​ក្នុង​បរិវេណ​នៃ ពុទ្ធ​មណ្ឌល​នេះ​មាន​សំណង់​ស្ថាបត្យកម្ម​ជា​ច្រើន​ដែល​បាន​បញ្ជាក់​ពី​ទី​ កន្លែង​គោរព​សក្ការៈ​ របស់ប្រ ជា​ពុទ្ធ​បរិស័ទ ដែល​ជា​អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​ទាំង​បែប​ហិន​យាន​ផង និង​មហា​យាន​ផង។ នៅ​ក្នុង ពុទ្ធ​មណ្ឌល​នេះ​គេ​សង្កេត​ឃើញ​មាន​រូបដិមា​ជា​ព្រះពុទ្ធ​រូប ជា​ព្រះ​នាង​គង់​ស៊ីអ៊ីម ព្រះ​អង្គ​ប្រក់​នាគ និង​មាន​ប្រាសាទ​ព្រះ​នាង​លាវ យី ផង​ដែរ។ លើស​ពី​នេះ​គេ​ឃើញ​មាន​រូប​ចម្លាក់ និង​គំនូរ​ដែល និយាយ​ពី​ដំណើរ​ជីវិត​នៃ​ការ​សាង​ព្រះ​ធម៌​របស់​ព្រះពុទ្ធ​ក្នុង​លក្ខណៈ​ជា​ ចម្លាក់​ផុស​ជាមួយ​នឹង​ម្លប់​ដ៏ ត្រជាក់​របស់​ដើម​ឈើ​ហូប​ផ្លែ​និង​ម្លប់​ឫស្សី ដែល​ដុះ​នៅ​ប្រប​មាត់​ស្រះ​ស្រង់​សម​ជា​ទី​កន្លែង​កសាង​ធម៌​សមាទាន​សីល៕

ដកស្រង់អត្តបទពីទាំងស្រុងពី កាសែតរស្មីកម្ពុជា

ខ្មែរម៉ូដឺននឹងដំណើរការ ០១-សីហា-២០១០

ប្លុកខ្មែរម៉ូដឺនទាំងអស់នឹងដំណើរការផ្សាយ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១០នេះតទៅ។ នៅពេលនេះ យើងកំពុងតែរៀបចំបញ្ចូលព័ត៌មានផ្សេងៗ តាមមុខងារប្លុករៀងៗខ្លួន។

Hello world!

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!